ទស្សនៈវិស័យរបស់ដំរី
ភ្នាក់ងារសហប្រជាជាតិ រដ្ឋាភិបាល និងអង្គការដែលបានបំរើសេវាដល់ប្រជាជនប្រកបដោយភាពសមស្របក្នុងការអនុវត្តន៍គោលការណ៍ និងកម្មវិធីសមស្រប។ ពួកគេមិនអាចធ្វើអោយមាន អត្ថន័យ មិនលំអៀង និងចំនេះដឹងប្រកបដោយវិទ្យាសាស្រ្តទៅលើតំរូវការទាំងទ្បាយ ការគិត និងអាកិប្បកិរិយារបស់ប្រជាជនដែលពួកគេជួយ។



ដំរីទទួលធ្វើគំរោងប្លង់ និងអនុវត្តន៍ការស្រាវជ្រាវដើម្បីឆ្លើយតបទៅនឹងសំនួរចំលើយ របស់អតិថិជន ធ្វើដូចនេះវាពិតជាធ្វើអោយមានការរីកចំរើនសំរាប់ការរស់នៅរបស់ប្រជាជនកម្ពុជា។ ដំរីជាអ្នកឯកទេសខាងការសិក្សាស្រាវជ្រាវជាមួយមនុស្ស និង សុខភាព។ បុគ្គលិកទាំងអស់មានបទពិសោធន៍ទូលំទូលាយនៅក្នុងវិស័យស្រាវជ្រាវដូចជាៈ គំរោងប្លង់ស្រាវជ្រាវ ការរំលឹកទ្រឹស្តី ការស្រាវជ្រាវបែបបរិមាណ និងគុណភាព ការវិភាគទិន្នន័យ សរសេររបាយការណ៍ និងត្រួតពិនិត្យ។
ដំរីបានតាំងចិត្តគោរពតាមគោលការណ៍គុណភាពស្រាវជ្រាវនិងក្របសីលធម៌ប្រកប ដោយតំលាភាព ហើយម្យ៉ាងវិញទៀតដំរីធ្វើការងារជាមួយអតិថិជនណាដែល គោរពតាមករណីកិច្ចសាស្រ្ត និងក្រមសីលធម៌តែប៉ុណ្ណោះ។

