បុគ្គលិក ដំរីស្រាវជ្រាវ និងផ្តល់ប្រឹក្សា
ដំរីស្រាវជ្រាវនិងផ្តល់ប្រឹក្សាមានការដំណើរការណ៍ឡើងដោយមាននាយកពីររូប៖ លោក អៀនរេមេជន៍ និង អ្នកស្រី សយ គីមហ៊ួរ ហើយមាននយោជិកផ្សេងទៀតជាក្រុមសិក្សាអន្តរជាតិនិងបុគ្គលិកខ្មែប្រកបដោយគុណភាពខាងគ្រប់គ្រងទិន្និន័យ បទពិសោធន៍ជាអ្នកគ្រប់គ្រង ការងារចុះមូលដ្ឋាន និងអ្នកជំនាញខាងសរសេរនិងត្រូតពិនិត្យ។ ដំរីស្រាវជ្រាវនិងផ្តល់ប្រឹក្សា មានបុគ្គលិកជំនាញខាងកម្មវិធីសំរងស្ថិតិ ច្រើនជាង៣០០នាក់ ដែលមានបទពិសោធន៍ជាមួយមូលដ្ឋានដែលធ្លាប់ទទួលបានការបណ្តុះបណ្តាល បំរើការងារ និងត្រូវបានទទួលការវាយ តំលៃជាលក្ខណៈផ្ទាល់ខ្លួនដោយដំរីស្រាវជ្រាវ។
អ្នកស្រី សយ គីមហ៊ូរ -ម្ចាស់ក្រុមហ៊ុន/នាយិការ
សហនាយកនៃដំរីស្រាវជ្រាវ គឺ អ្នកស្រី សយ គីមហ៊ួរ គាត់មានបទពិសោធន៍ច្រើនជាង ២០ឆ្នាំដែលកំពុងធ្វើការងារជាមួយវិស័្សយជាច្រើននៅក្នុងប្រទេសកម្ពុជា។បទពិសោធន៍ពីមុនធ្លាប់បានធ្វើការ សំរបសំរួលការផ្តល់ប្រឹក្សាជាមួយក្រុមស្រ្តីនៅក្នុងខេត្ត ពោធិសាត់ ក៏ដូចជាបានធ្វើការជាច្រើនឆ្នាំឧស្សាហ៍កម្មកាត់ដេរ ចំនីអាហារ និងខាងកែសម្ផស្ស ។ បទពិសោធន៍ផ្សេងៗខុសគ្នាទំាងនេះរបស់អ្នកស្រី គីមហ៊ួរ នាំមកនូវទ្រព្យសម្បត្តិយ៉ាងជាក់ច្បាស់ក្នុងដំណើរការណ៍ការងាររបស់ដំរី។ ជាពិសេស ប្រាជ្ញាមោះមុតរបស់ អ្នកស្រី គីមហ៊ួរ ចំពោះប្រទេសកម្ពុជាអំពីវប្បធម៌ និងសង្គម ពិតជាមានប្រយោជន៍ សំរាប់ជាការបញ្ជាក់នូវ រាល់ដំណាក់កាលនៃការ រៀបចំគំរូប្លង់ស្រាវជ្រាវ ដើម្បីការអនុវត្តន៍ និងធ្វើការវិភាគ។
អ្នកស្រី គីមហ៊ួរ ក៏ធ្លាប់មានបទពិសោធន៍ជាពិសេសផងដែរ ទៅលើការរៀបចំគំរូប្លង់ និងកែរសំរួលឧបករណ៍សំរាប់សិក្សាស្រាវជ្រាវអោយស៊ីគ្នាទៅលើបរិបទរបស់ប្រជាជនកម្ពុជា។ ចំនេះដឹងខាងភាសារខ្មែររបស់គាត់មានភាពច្បាស់លាស់ ដើម្បីធានាសំរាប់ការបង្កើតឧបករណ៍ សំរាប់វាស់ស្ទង់ការសិក្សាស្រាវជ្រាវបានយ៉ាងល្អបំផុត។ អ្នកស្រី គីមហ៊ួរ មានការយល់ដឹងអំពីសំនួរដែល អាចនឹងប្រើបាន និងមិនអាចប្រើបាន និងជាពិសេសជាងនេះទៅទៀតនោះ ចេះពីរបៀបសួរនូវ សំនួរទាំងទ្បាយណាដែលងាយធ្វើអោយប៉ះពាល់អារម្មណ៍ ។ អ្នកស្រី គីមហ៊ួរ ក៏ជាអ្នកសំរបសំរួលទៅលើ ធនធានមនុស្សនៅដំរីផងដែរ រួមមាន ការជ្រើសរើសបុគ្គលិក និងការបណ្តុះបណ្តាលបុគ្គលិក និងការវាយតំលៃបុគ្គលិក។
អ្នកស្រី គីមហ៊ួរ មានចំនេះដឹងជំនាញទាក់ទងនឹងសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ និង បញ្ហា យែនឌ័រ និងបានធ្វើការសំរបសំរួលទាំងពីរ ការប៉ានប្រមានការឆ្លើយតបនៃជំងឺអេដស៍ មេរោគអេដស៍ យែនឌ័រ និងការសំរបសំរួលទៅ លើយុទ្ធធានាការលើកកំពស់មធ្យោបាយពន្យាកំណើតថ្នាក់ជាតិ។ តាំងពីឆ្នាំ ២០០៨ អ្នកស្រី គីមហ៊ួរ ធ្វើជាសហការណ៍ដោយផ្ទាល់ជាមួយនឹងការសិក្សាស្រាវជ្រាវតាមគ្រួសារ ដែលជាការវាស់វែងដ៏ធំមួយ រួមមាន៖ ការសិក្សាផលប៉ះពាល់គំរោងទប់ស្កាត់បទល្មើសនិងសុវត្ថិភាពសហគមន៍ និង វាយតំលៃបញ្ចប់គំរោងរបស់អង្គការ អភិវឌ្ឍន៍និងសង្រ្គោះអន្តរជាតិ ក្នុងកម្មវិធី ការធ្វើអោយប្រសើរឡើងសុខភាពកុមារ។
លោក អៀន រេមេជន៍ -នាយក
លោកជាអ្នកបង្កើត និងជានាយកនៃដំរីស្រាវជ្រាវនិងផ្តល់ប្រឹក្សា លោក អៀន បានបញ្ចប់អនុបណ្ឌិតខាងវិទ្សាសាស្រ្ត ផែ្នកចិត្តវិទ្យា ពីសាកលវិទ្យាល័យ ហ្វូឡុងហ្គូងWollongong នៅរដ្ឋ New South Wales។ គាត់ធ្លាប់បំរើការងារជាអ្នកចិត្តវិទូនៅ មជ្ឍមណ្ឌលឃុំឃាំងអនិតិជនជាច្រើនលើកផងដែរនៅក្នុងប្រទេសអូស្រ្តាលី និងក៏ធ្លាប់ធ្វើជា ទីប្រឹក្សា ជាអ្នករៀបចំគោលនយោបាយអន្តរជាតិ និងគំរូផែនការណ៍ណែនាំសំរាប់ការ ការពារកុមារ និងបញ្ហាជំងីផ្លូវចិត្តសំរាប់រដ្ឋាភិបាលនៅក្នុងរដ្ឋ New South Wales State។ នៅប្រទេសអូស្រ្តាលី លោក អៀន ធ្លាប់បំរើការនៅក្នុងគ្លីនិកកុមារ និងយុវជនរងគ្រោះដោយការរំលោភបំពានផ្សេងៗគ្នាអស់រយៈពេល៩ឆ្នាំ។
លោក អៀន បានមកដល់ប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩៩ ជាទីកន្លែងដែលគាត់មកក្នុងនាម ជាសាស្រ្តចារ្យទស្សនៈកិច្ច និងជាទីប្រឹក្សាក្នុងមុខវិជ្ជា ចិត្តវិទ្យា នៅឯសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ គាត់ធ្លាប់បានធ្វើជាទីប្រឹក្សាជាមួយក្រសួងសំរាប់ការសហការណ៍ ទៅលើមជ្ឍមណ្ឌលឃុំឃាំងអនិតិជន និងរៀបចំជាយន្តការណ៍សំរាប់រដ្ឋាភិបាល ការកសាងសម្ថតភាពនិងការរៀបចំផែនការណ៍នៅក្នុងក្រសួងសង្គមកិច្ចបណ្តុះបណ្តាលវិជ្ជាជីវៈនិងស្តារយុវនិតិសម្បទា។ លោក អៀន មានបទពិសោធន៍ជាង១០ឆ្នាំទៅ លើការដឹកនាំការសិក្សាស្រាវជ្រាវនៅក្នុងប្រទេសកម្ពុជា។ តាំងពីឆ្នាំ១៩៩៩មកដំរីស្រាវជ្រាវ និងផ្តល់ប្រឹក្សាបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់គាត់ និងទទួលបានភាពជោគជ័យជាង ១២០ កិច្ចសន្យាការងារ មានមកពីរដ្ឋាភិបាលផង ភ្នាក់ងារចំរុះជាច្រើនផង ខាងភ្នាក់ងារទ្វេភាគគីផង និងបណ្តាអង្គការជាច្រើនទៀតសំរាប់ការសិក្សាស្រាវជ្រាវនិងការវាយតំលៃ។
កញ្ញា ស្ហេយហ្គី អាម៉រ ឡៅ (Psyche Amor Lao) ជាអ្នកគ្រប់គ្រងខាងទិន្និន័យ
ដំរីមានអ្នកគ្រប់គ្រងខាងទិន្និន័យ គឺ ស្ហេយហ្គី អាម៉រ ឡៅ មានបទពិសោធន៍ជាង១០ឆ្នាំចំពោះការសិក្សាស្រាវជ្រាវខាងសង្គម។ គាត់បានបញ្ចប់ខាងអនុបណ្ឌិតខាង អភិវឌ្ឍន៍និងជំនួយអន្តរជាតិ( MA in Development and International Aid)។ ស្ហេយហ្គីមានបទពិសោធន៍ធ្វើការនៅ Sierra Leoneនៅប្រទេស ហ្វីលីពីន និងប្រទេសកម្ពុជា។ ស្ហេយហ្គីបានចូលធ្វើការជាមួយដំរីនៅក្នុងឆ្នាំ ២០០៩ និងគាត់ធ្វើការជាមួយនឹងគំរោងតាមលំដាប់រួមមាន៖ ការវិភាគទិន្និន័យសំរាប់គំរោងការស្រាវជ្រាវជាមូលដ្ឋានទៅលើប៉ូលីសសហគមន៍ ការវាយតំលៃពីផលប៉ះពាល់របស់គំរោង ស្កាយ ការវាយតំលៃបញ្ចប់គំរោងរបស់អង្គការIRD Child Survival និង ការស្រាវជ្រាវជាមូលដ្ឋាននៃ ICRW សំរាប់កម្មវិធី P.A.C.E នៅក្នុងរោងចក្រ ប្រាយស្កាយ។ តួនាទីរបស់ ស្ហេយហ្គី រួមមាន ការគ្រប់គ្រងទិន្និន័យ ការសំអាតទិន្និន័យ និងការវិភាគទិន្និន័យ។
លោក គឿន សាលី -ជាប្រធានក្រុមការងារ ( Field Supervisor)
បទពិសោធន៍ប្រធានក្រុមការងារពេលចុះតាមមូលដ្ឋានរបស់យើងគឺលោក គឿន សាលី។ លោក គឿន សាលី មានបទពិសោធន៍ធ្វើការជាមួយដំរីស្រាវជ្រាវនិងផ្តល់ប្រឹក្សាតាំងពីឆ្នាំ ២០០៦។ គាត់គឺជាសមាជិកមួយដែលមានគុណតំលៃខ្ពស់នៅក្នុងចំនោមក្រុមស្រាវជ្រាវ របស់ដំរី។ សាលី មានបទពិសោធន៍យ៉ាងទូលំទូលាយនៅក្នុងការដឹកនាំការស្រាវជ្រាវតាមខ្នងផ្ទះ និងបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងទំហំនៃគំរោងរួមមាន៖ ជាអ្នកវាយតំលៃផលប៉ះពាល់ ជាអ្នកវាយតំលៃខាងវិស័្សយសុខភាព និងការសិក្សាស្រាវជ្រាវតាមបែបគុណភាព។ លោក សាលី បានបញ្ចប់ការសិក្សាខាងបិរញ្ញាបត្រ័ ចិត្តវិទ្យា ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ សាលី ធ្លាប់បានចូលរួមក្នុងជំនាញការអភិវឌ្ឍន៍ និងតេស សាកល្បងនូវកំរងសំនួរ ការគ្រប់គ្រងក្រុមអ្នកសំភាសន៍ ការជ្រើសសំណាក់គំរូ បច្ចេកទេសសំរាប់ការសំភាសន៍ និង លើសពីនេះទៅទៀត សាលីជាអ្នកបកប្រែទៀតផង។
លោក កែវ គឹមហ៊ត ជាប្រធានក្រុមការងារ (Field Supervisor)
ជាមួយនឹងបទពោសោធន៍១០ឆ្នាំ នៅក្នុងការដឹកនាំការសិក្សាស្រាវជ្រាវនៅ ប្រទេស កម្ពុជា។ លោក កែវ គឹមហ៊ត ធ្វើការជាមួយដំរីតាំងពីឆ្នាំ ២០០៤មក។ លោក គឹមហ៊ត មានបទពិសោធន៍ទូលំទូលាយចំពោះការត្រួតពិនិត្យការងារមូលដ្ឋាន រួមមាន៖ ការអភិវឌ្ឍន៍ និងការធ្វើតេសសាកល្បងនូវកំរងសំនួរ ការគ្រប់គ្រងក្រុមអ្នកសំភាសន៍ ការជ្រើសសំណាក់គំរូ បច្ចេកទេសសំរាប់ការសំភាសន៍។ ពេលថ្មីនេះ លោក គឹមហ៊ត ក្លាយជាប្រធានក្រុមស្រាវជ្រាវ សំរាប់គំរោងធានារ៉ាប់រងសុខភាព SKY ដែលមានទំហំធំមួយសំរាប់ការស្រាវជ្រាវតាមខ្នងផ្ទះ ជាង ៥៣០០ ខ្នងផ្ទះ នៅក្នុងខេត្ត តាកែវ កំពត និងកណ្តាល សំរាប់រយៈពេលបីឆ្នាំ។ គាត់ជាសមាជិកមួយមានគុណតំលៃនៅក្នុងក្រុម។ លោក គឹមហ៊ត ធានាចំពោះបុគ្គលិកដែលប្រមូល ទិនិ្នន័យអោយប្រកបដោយគុណភាពខ្ពស់បំផុតដោយមាន ការត្រួតពិនិត្យតំបន់សំភាសន៍ ការសំភាសន៍ម្តងទៀតជាចំនុចសំខាន់ និង ការសង្កេត យ៉ាងហោចណាស់ចំនួន ២០%នៃការ សំភាសន៍ទាំងអស់ នៅតាមមូលដ្ឋាន។
លោក សយ សុខគា ជាប្រធានក្រុមការងារ (Field Supervisor)
សុខគា បានធ្វើការជាមួយដំរី នៅឆ្នាំ២០០៩ និងប្រកបដោយជំនាញវិធីសាស្រ្តក្នុងការប្រមូលទិន្និន័យ។ សុខគាធ្វើការជាប្រធានក្រុមស្រាវជ្រាវ នៅដំរីជាមួយនឹងគំរោង ជំនួយផែ្នកព្រហ្មទណ្ឌនិងយុតិ្តធម៌នៅកម្ពុជា គំរោងអង្គការ អភិវឌ្ឍន៍និងសង្គ្រោះអន្តរជាតិ ក្នុងគំរោង ការធ្វើអោយប្រសើរឡើងការរស់នៅរបស់កុមារ និង គំរោង គាំទ្រវិស្ស័យសុខាភិបាល ជំហាន១ ជាអ្នកវាយតំលៃ។ សុខគា ធ្លាប់ចូលរួមជាបទពិសោធន៍ពីបច្ចេកទេសសំភាសន៍ ការសាកល្បងកំរងសំនួរ ការអភិវឌ្ឍន៍កំរងសំនួរ និងបណ្តុះបណ្តាលបុគ្គលិកសំភាសន៍។
លោក ឃឹម សារុន -ជាអ្នកគ្រប់គ្រងការិយាល័យ (Office Manager)
លោក សារុន មកពីខេត្តតាកែវ បានចូលបំរើការងារជាមួយដំរីតាំងពីឆ្នាំ ២០០៥។ គាត់ជាគណនេយ្យករមួយរូបប្រកបដោយជំនាញ សារុនដើរតួនាទីយ៉ាងសំខាន់នៅក្នុងផែ្នកមួយនៃដំរី។ គាត់ជាអ្នកគ្រប់គ្រងការិយាល័យ គឺទទួលខុសត្រូវសំរាប់កិច្ចការរដ្ឋាបាលទំាងអស់ និង ខាងគណនេយ្យនៅដំរី ក៏ដូចជាមានការទទួលខុសត្រូវគ្រប់គ្រងទូទៅនៅក្នុងការិយាល័យដំរី។
លោក សយ អ៊ឺត -ជាគ្រូបង្រៀន
ជាផ្នែកមួយនៃការទទួលខុសត្រូវខាងការសហការណ៍ជាមួយសង្គម ដំរីមានការជួយឧបត្ថមទៅលើការអប់រំ នៅក្នុងខេត្ត ពោធិសាត់ តាំងពីឆ្នាំ ២០០៨មក។លោក សយ អ៊ឺត មានបទពិសោធន៍ជាគ្រួបង្រៀនដែលបំរើការងារនៅក្នុងខេត្តពោធិសាត់ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ដំរីមាននយោជិក លោក អ៊ឺតបានផ្តល់បង្រៀនបន្ថែមចំពោះសិស្សដែលមិនសូវចេះដែលតស៊ូរៀននៅសាលា អ្នកដែលបោះបង់ចោលសាលាដោយសារជីវភាពក្រីក្រ។ លោកគ្រួ អ៊ឹតបង្រៀនមានសិស្សចំនួន ជាង២០នាក់ក្នុងមួយខែ សិស្សទាំងនោះចាប់ពីអាយុ ២ឆ្នាំ ទៅ ២០ឆ្នាំ។ ជាលទ្ធផលជាតំបន់នៅក្នុងតំបន់ដែលបានបង្រៀន។ លោក អ៊ឺត មានសមត្ថភាពធ្វើអោយសិស្សរបស់គាត់អាចអាន សរសេរបាន ដូចនេះពួកគេមិនអាចបោះបង់ចោលការសិក្សាទេ។ ជាលទ្ធផលយើងទទួលបានជោគជ័យ សិស្សដែលរៀនមិនពូកែដែលប្រលងធ្លាក់ រឺក៏បោះបង់ចោលសាលាគឺថាពួកគេឥឡូវទទួលបានចំណាត់ថ្នាក់ល្អបំផុតក្នុងថ្នាក់ ហើយអ្នកទាំងនោះទទួលការអប់រំបានខ្ពស់។
កញ្ញា ហ្ចេននីហ្វឺ ហូលដីន (Jennifer Holden) ជាអ្នកសរសេរ/ត្រួតពិនិត្យ
ប្រកបដោយបទពិសោធន៍នៅក្នុងការសរសេរជាពាក្យសំណ្នើរសុំ ការគ្រប់គ្រងថវិការ និងការស្រាវជ្រាវ ហ្ចេននីហ្វឺ ជាអ្នកធានាអះអាងចំពោះរបាយការណ៍របស់យើង គឺត្រូវតែមានគុណភាពខ្ពស់បំផុត។ ហ្ចេននីហ្វឺ ទទួលបាន BA នៅប្រទេសចិន និង Development Studies និង ទទួលបាន MA នៅក្នុង Medical Anthropology នរវិទ្យា និង មានចំណាប់អារម្មណ៍ជាខ្លាំងចំពោះការសិក្សាស្រាវជ្រាវបែបគុណភាពទៅលើផ្នែកសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ។ Jennifer ធ្លាប់ធ្វើការនៅក្នុងប្រទេសចិន និង ប្រទេសRwanda និងបន្តមកធ្វើការនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១១ជាមួយក្រុមដំរីស្រាវជ្រាវជាអ្នកសរសេរ/ត្រួតពិនិត្យ។

