ប្រវត្តិគំរោងធានារ៉ាប់រងសុខភាពគ្រួសារយើង
ពាក្យដើមរបស់ស្កាយ គឺ សុខភាពគ្រួសារយើងកម្មវិធីនេះទំនោបង្កើតចេញពីឥណទានដែលត្រូវបានសំពោធន៍ដោយអង្គការ ក្រេដ នៅប្រទេសកម្ពុជាឆ្នាំ១៩៩១។ តាមការសង្កេតទៅលើអ្នកដែលខ្ចីលុយចំនួនភាគច្រើនផ្តោតទៅលើបញ្ហាសុខភាព ក៏ដូចជាហេតុផលដែលពួកគេចាក់ចេញពីកម្មវិធី។ អង្គការក្រេដក៏ចាប់ផ្តើមអភិវឌ្ឍន៍ បង្កើតជាគំរោងធានារ៉ាប់រងខ្នាតតូចក្នុងគោលបំណងជួយសំរួលទៅលើផលលំបាក ជំងឺផ្សេង។ បានធ្វើការសាកល្បងនៅឆ្នាំ១៩៩៨ និងបានពង្រីកនៅឆ្នាំបន្តបន្ទាប់ៗ ស្កាយផ្តោតសំខាន់ទៅលើគ្រួសារទាំងមូលដោយមានការបង់ជាប្រាក់ធានាប្រចាំខែ ហើយនឹងទទួលការថែទាំជាបឋម បន្ទាន់ដោយមិនចាំបាច់ចង់លុយសំរាប់ការព្យា បាលនៅសេវាសុខភាពរបស់រដ្ឋក៏ដូចជាសេវាសុខភាពផេ្សងៗទៀតដែលបានកំណត់។ គោលបំណងមួយរបស់ស្កាយគឺធ្វើការគ្របដណ្តប់ទៅលើតំលៃសុខភាពគ្រួសារទាំង មូលដោយមិនអោយមានការប្រថុយគ្រោះច្រើន។ ស្កាយជាបង្កើតសេវាធានារ៉ាប់រងសុខភាពគ្រួសារយើងដែលមាននៅតាមតំបន់ដែលបានសហប្រតិ្តបត្តិការណ៍។
គំរោងធានារ៉ាប់រងសុខភាពគ្រួសារយើងផ្តោតទៅលើគ្រួសារនៅតាមជនបទក្នុងស្រុក ចំនួនបួនខេត្ត (ខេត្តតាកែវ កណ្តាល កំពង់ធំ និងកំពត) និងនៅទីក្រុងភ្នំពេញ។ ពេលនេះកម្មវិធី មានអ្នកទទួលផលពីកម្មវិធីចំនួន ៣៩០៩១ អាចស្មើនឹង ៧៩០០ខ្នងផ្ទះ។
ការវាយតំលៃផលប៉ះពាល់គំរោងសុខភាពគ្រួសារយើង
ការសិក្សាវាយតំលៃគំរោងធានារ៉ាប់រងសុខភាពគ្រួសារយើងស្កាយមានទាំងពីរ គុណភាពនៃសមាភាព និងការផ្តល់ជាការចាប់ឆ្នោតជាបន័រង្វាន់ ដែលស្កាយបានប្រើ សំរាប់ជាសំភារៈផ្សព្វផ្សាយផែ្នកខាងទីផ្សារ។ តាមបែបបរិមាណប្រើវិធី ការសិក្សាបែប ពិសោធន៍រយះពេលវែង (randomized controlled trial)។ ចំនុចសំខាន់សំរាប់វិធីសាស្រ្តនេះនឹងធ្វើឡើងដោយចៃដន្យតាមរយះ ការចាប់រង្វាន់ “Lucky Draw” ដោយមានផ្តល់ជាបណ័រង្វាន់ខុសៗគ្នាដែលវាត្រូវបានជ្រើសរើសដោយចៃដន្យប្រភេទផ្ទះផ្សេងគ្នាសំរាប់អ្នកដែលទិញសេវាធានារ៉ាប់រងសុខភាព។ ការជ្រើសរើសដោយចៃដន្យ អាចអោយយើងស្មានលើហេតុផលដែលប៉ះពាល់សេវាធានារ៉ាប់រងសុខភាពខុសគ្នាទៅតាមប្រភេទបុគ្គលិកលក្ខណៈគ្រួសារនីមួយៗដែលត្រូវបានធានា និងមិនបានធានា។ ការសំភាសន៍លំអិតជាមួយគ្រួសារជាសំណាក់គំរួមួយចំនួនក្នុងភូមិដែលបានជ្រើស នឹងប្រើសំរាប់ពិនិត្យអោយលំអិតទៅលើឥវិយាបទតាមគ្រួសារ។ ជាទីបញ្ចប់ការសំភាសន៍ជាមួយគ្រួសារ បុគ្គលិកសុខភាព និងបុគ្គលិកសំរបសំរួលរបស់ស្កាយ នឹងជួយអោយយើងយល់អំពីផលប៉ះពាល់របស់ស្កាយទៅលើមណ្ឌលសុខភាព។
លើសពីនេះទៅទៀត ជំនួយទៅលើកម្មវិធីរបស់ ស្កាយ មាន ភ្នាក់ងារអភិវឌ្ឍន៍បារាំង និងម្ចាស់ជំនួយដ៏ទៃទៀតក៏បានផ្តល់មូលិធិសំរាប់ ទៅ សកម្មភាពជាសកលសំរាប់ការវាយតំលៃខាងវិទ្យាសាស្រ្ត (SEGA)នៅសកលវិទ្យាល័យកាលីហ្វញ៉ា ប៊ឺឃ្លែ ដើម្បីសិក្សាវាយតំលៃ ពីរបៀបដែលស្កាយសំរេចគោលបំណងរបស់ខ្លួន។ បេសកម្មរបស់ SEGAគឺជួយជំរុញ អោយរីកចំរើនសំរាប់លទ្ធផលដែលកំណត់ដោយកម្មវិធីគឺមានការធ្វើការងារ និងការ សិក្សាពីហេតុផល។ SEGA មានដៃគូរជាមួយសកលវិទ្យាល័យភូមិន្ទភ្នំពេញ និងដំរីស្រាវជ្រាវនិងផ្តល់ប្រឹក្សា។
ការទទួលខុសត្រូវរបស់ដំរីស្រាវជ្រាវនិងផ្តល់ប្រឹក្សា៖
- ធានាអោយបានសំរាប់ការចាប់បន័រង្វាន់ដោយមានចុះឈ្មោះត្រឹមត្រូវនិងយុត្តិធម៌។
- បង្កើតនិងដឹកនាំធ្វើការស្រាវជ្រាវតាមផ្ទះសំរាប់ លើកដំបូង វគ្គពាក់កណ្តាល និងបញ្ចប់ សំរាប់ការវាយតំលៃនេះ។
- ធ្វើការសំភាសន៍បែបគុណភាពចំនួន៧ភូមិដែលបានជ្រើសរើសនៅខេត្តកណ្តាល និងតាកែវ ដើម្បីយល់ដឹងអោយកាន់តែប្រសើរឡើងពីហេតុផលដែល ប្រជាជនទិញស្កាយ។
- សៀវភៅកត់សំគាល់សុខភាពគ្រួសារ
- កិច្វការដ៏ទៃទៀត
គោលបំណងសំរាប់ការសិក្សា៖
ការសិក្សាស្រាវជ្រាវនេះមានគោលបំណង៤៖
១-ធ្វើការប៉ាន់ប្រមាណពីផលប៉ះពាល់សេវាធានារ៉ាប់រងសុខភាពតាមគ្រួសារ។
- ចំនាយលើ សេដ្ឋកិច្ចគ្រួសារ(ដូចជា ចំនាយខាងថ្នាំព្យាបាល ការលក់ ទ្រព្យ សម្បត្តិ បំណុល និងប្រាក់កំចីរបស់គ្រួសារ)
- ចំនាយលើសុខភាព (ឧទាហរណ៍ ភាពញឹកញាប់និងកំឡុងពេលឈឺ វត្ថុបំណងដែលចំនាយលើសុខភាព ការវាស់វែងពីសុខភាព)
- ការប្រើប្រាស់សេវាសុខភាព (ឧទាហរណ៍ សេវាសុខភាពសាធារណៈ សេវាសុខភាពឯកជន កំរិតពីមណ្ឌលសុខភាពឯកជន សាធារណៈ គ្រួខ្មែរ ការប្រើប្រាស់សេវាការពារ timely utilization of curative care; self-medication)
២-ដើម្បីយល់ដឹងពីការកំណត់អ្នកដែលទិញសេវាធានារ៉ាប់រងសុខភាព វិសាលភាពនៃអវិជ្ជមាន និងការទទួលយកជាវិជ្ជមាន និងសក្តានុពលសំរាប់ការប្រថុយគ្រោះ។
- បុគ្គលិកលក្ខណៈរបស់គ្រួសារ (ឧទាហរណ៍ ទ្រព្យសម្បត្តិ និងចំនូល អាយុ និងភេទអ្នកជាមេគ្រួសារ ប្រវត្តិប្រើសេវាសុខភាព បញ្ហាសុខភាព ការគិតទៅលើ សេវាសុខភាពរដ្ឋ ការរំពឺងទៅលើការប្រើប្រាស់សេវាសុខភាពសាធារណៈ ការទទួលយកសេវាបង់ថ្លៃសុខភាព ការប្រថុយគ្រោះ)
- ការសិក្សាទៅសេវាសុខភាពសាធារណៈ (ឧទាហរណ៍ គោលបំណងវាស់វែង គុណភាពសេវា ការទទួលយកទួទៅ)
៣-ដើម្បីកំណត់សក្តានុពលផលប៉ះពាល់នៃសេវាធានារ៉ាប់រងទៅលើ សេវាសុខភាពសាធារណៈ (ឧទាហរណ៍ ពេលវេលា និងស្តុកថ្នាំព្យាបាល សូចរណាករ វត្ថុបំណង និងគោលបំណងគុណភាព)
៤- ដើម្បីផ្តល់ជាចំនេះដឹងទៅសេវាធានារ៉ាប់រងសុខភាពនៅប្រទេសកម្ពុជា និងក្នុងប្រទេសកំពុងអភិវឌ្ឍន៍អោយកាន់តែទូលំទូលាយ។ health insurance; the extent of adverse and
បន្តការអានទៅលើគំរោងសុខភាពគ្រួសារយើង៖
- ពិធីការការវាយតំលៃរបស់គំរោងធានារ៉ាប់រងសុខភាពគ្រួសារយើង
- លទ្ធផលការស្រាវជ្រាវដំបូងពីមណ្ឌលសុខភាព

